*អតិថិជនរាប់បញ្ចូលទាំងក្រុមគ្រួសារ អ្នកថែរក្សា និង/ឬអ្នកសំរេចចិត្តជំនួសទាំងឡាយ
សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកប្តេជ្ញាធ្វើការជាមួយអតិថិជន អ្នកថែរក្សា និងក្រុមគ្រួសារដើម្បីធ្វើអោយសេវាកម្មនិងកម្មវិធីទាំងឡាយរបស់យើងបង្ហាញថាមានគុណភាពនិងសុវត្ថិភាពដល់អតិថិជននិងបុគ្គលិកកំរិត ខ្ពស់។
សុវត្ថិភាពគឺជាក្តីបារម្ភចម្បងរបស់យើង
- ទៅរកនិងនិយាយទៅកាន់បុគ្គលិកនៃកម្មវិធី មុនពេលក្តីវិបត្តិកើតឡើង។
- ចូលរួមក្នុងសេវាកម្មពហុវប្បធម៌ដ៏មានសមត្ថភាព ការអប់រំ និងកម្មវិធីទាំងឡាយដែលដំណើរការ។
- ប្រាប់ដំណឹងដល់បុគ្គលិកនៅពេលដែលអ្នកមិនអាចចូលរួមឬមិនអាចមកតាមការណាត់ជួប។
- ផ្តល់មតិរិះគន់កែលម្អអំពីបទពិសោធន៍និង/ឬក្តីបារម្ភរបស់អ្នក។
ការការពារនិងគ្រប់គ្រងនៃការឆ្លងនៃមេរោគ(IPAC)
ដើម្បីជៀសវៀងការរីករាលដាលនៃជំងឺឆ្លង អតិថិជន អ្នកថែរក្សា និងក្រុមគ្រួសារត្រូវ៖
- ប្រាប់អ្នកគ្រប់គ្រងករណីនិង/ឬបុគ្គលិកសុខភាពសតិអារម្មណ៍អំពីការឈឺ ហើយសំរាកនៅផ្ទះនិង/ឬពន្យាពេល ហើយកំណត់ពេលណាត់ជួបសារជាថ្មី រហូតទាល់តែជាសះស្បើយពីរោគសញ្ញានៃការឈឺនោះ។
- គ្របមាត់និងច្រមុះរបស់អ្នកជាមួយនឹងក្រដាសអនាម័យនៅពេលក្អកឬក្រដាស់ឬខ្ទប់ទៅនឹងដៃបត់។ បន្ទាប់មកលាងដៃរបស់អ្នកជាមួយទឹកអាល់កុលអនាម័យសំរាប់សំអាតដៃ!!
- សំអាតដៃរបស់អ្នកមុនពេលប៉ះឬបរិភោគអាហារ ក្រោយពេលក្រដាស់ និងបន្ទាប់ពីប្រើប្រាស់បង្គន់រួច។
- ថែរក្សាប្រព័ន្ធផ្ស៊ាំរាង្គកាយអោយទាន់កាលវេលា ចាក់ថ្នាំបង្ការជំងឺផ្តាស់សាយធំ
- សំអាតដៃរបស់អ្នកអោយបានញឹកញាប់ជាមួយនឹងទឹកលាងដៃអនាម័យដែលមានជាតិអាល់កុល70%ឬជាមួយទឹកក្តៅអ៊ុនៗនិងសាប៊ូ(ប្រសិនបើប្រឡាក់ដែលអាចមើលឃើញ)។ ការលាងសំអាតដៃគឺជាការការពារដែលមានសារៈសំខាន់បំផុតដែលយើងមានក្នុងការប្រឆាំងជាមួយនឹងការរីករាលដាលនៃជំងឺឆ្លង!
ក្នុងកំឡុងពេលនៃការរីករាលដាល អតិថិជនទាំងអស់ត្រូវពាក់គម្របមុខឬរបាំងមុខដែលគ្របពីលើច្រមុះនិងមាត់នៅពេលចូលទៅកាន់ការិយាល័យ និងក្នុងកំឡុងពេលនៃការណាត់ជួបឬក្នុងពេលនៃកម្មវិធីរបស់ពួកគេ។
សំរាប់សំនួរឬចង់អោយមានភាពច្បាស់លាស់ត្រង់ចំណុចណាមួយ សូមទាក់ទងបុគ្គលិកសមាគមសតិអារម្មណ៍ បុគ្គលិកកម្មវិធី ឬអ្នកគ្រប់គ្រងករណី។