*អតិថិជនរាប់បញ្ចូលទាំងក្រុមគ្រួសារ អ្នកថែរក្សា និង/ឬអ្នកសំរេចចិត្តជំនួសទាំងអស់
សិទ្ធិឯកជននៃអតិថិជនរបស់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់និងបង្កើនការគោរព កិត្តិយស និងគុណតម្លៃនៃបុគ្គលគ្រប់រូបដែលចូលមកប្រើប្រាស់សេវាកម្មនិងកម្មវិធីទាំងឡាយរបស់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុក។ សិទ្ធិឯកជនរបស់អតិថិជនបង្ហាញនូវមាគ៌ាមួយដែលឃើញអតិថិជន អ្នកថែរក្សា និងក្រុមគ្រួសារដែលប្រើប្រាស់សេវាកម្មនិងកម្មវិធីទាំងឡាយ ដូចជាសមភាពដៃគូក្នុងការគ្រោង អភិវឌ្ឍន៍ និងត្រួតពិនិត្យការថែរក្សា។ នេះមាននៃថាយើងយកអតិថិជន អ្នកថែរក្សា និងគ្រុមគ្រួសារជាមជ្ឈមណ្ឌលសំខាន់ក្នុងការធ្វើការសំរេចចិត្ត និងឃើញពួកគេថាហាក់ដូចជាអ្នកជំនាញ ធ្វើការកៀកគ្នាជាមួយអ្នកជំនាញវិជ្ជជីវៈនៃសមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកដើម្បីទទួលបាននូវលទ្ធផលល្អបំផុត។
អតិថន អ្នកថែរក្សា ក្រុមគ្រួសារនិងបុគ្គលិករបស់សមាគមសុខភាពសតិអារម្មណ៍ទាំងអស់បានធ្វើការជាមួយគ្នាដើម្បីបង្កើតសិទ្ធិឯកជនអតិថិជន និងទទួលស្គាល់ថានេះជា “ឯកសាររស់រវើក” ដែលនឹងលូតលាស់និងប្តូរផ្លាស់ដើម្បីរក្សាការបត់បែនតម្រូវតាមសេចក្តីត្រូវការជាក់លាក់របស់អតិថិជន អ្នកថែរក្សា ក្រុមគ្រួសារសមាគមសុខភាពសតិអារម្មណ៍ហុងហ្វុកក្នុងលក្ខណៈមួយដែលល្អបំផុតសំរាប់ពួកគេ។ មតិរិះគន់មកពីសិទ្ធិឯកជនអតិថិជននឹងធ្វើអោយប្រសើរឡើងនូវគុណភាពសេវាកម្មនិងកម្មវិធីដែលយើងមាន ធ្វើអោយប្រសើរឡើងនូវការចូលទៅរកសេវាកម្មនិងជួយអតិថិជន អ្នកថែរក្សា និងក្រុមគ្រួសារអោយមានសកម្មភាពកាន់រស់រវើកឡើងក្នុងការថែរក្សារបស់ពួកគេ។
- សិទ្ធិក្នុងការចូលរួម និងផ្តល់ដំណឹង
- សិទ្ធិទទួលការគោរពនិងការទទួលយក
- សិទ្ធិក្នុងការបញ្ចេញមតិដើម្បីឈានទៅរកការជាសះស្បើយ
- សិទ្ធិចំពោះសមត្ថភាពថែរក្សាតាមវប្បធម៌
- សិទ្ធិចំពោះសេរីភាពក្នុងការជ្រើសរើស
- សិទ្ធិចំពោះសមធម៌ ការចូលទៅរក និងការអនុញ្ញាត
ដើម្បីចូលទៅរកឯកសារពេញលេញទាំងអស់ សូមទាក់ទងបុគ្គលិកសមាគមសតិអារម្មណ៍ បុគ្គលិកកម្មវិធី ឬអ្នកគ្រប់គ្រងករណី។