Association > About Us > Our Commitment > External Complaints Policy and Procedure > គោលការណ៍និងនីតិវិធីនៃការប្តឹងពីក្រៅ

គោលការណ៍និងនីតិវិធីនៃការប្តឹងពីក្រៅ

Commitment

ការប្តឹង ការបារម្ភ និងការរិះគន់គឺជាធាតុសំខាន់របស់គុណភាព(ហុងហ្វុក) ការគ្រប់គ្រងភាពគ្រោះថ្នាក់ និងវិធានការសុវត្ថិភាពរបស់សមាគមសុខភាពសតិអារម្មណ៍ហុងហ្វុក ដែលអនុញ្ញាតអោយហុងហ្វុកឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជននិងក្រុមគ្រួសារ ការបន្តអភិវឌ្ឍន៍ឥទ្ធិពលគុណភាពសេវាកម្ម ហើយរក្សានិងធ្វើអោយកិត្តិនាមរបស់ខ្លួនប្រសើរឡើង។

ការប្តឹងអាចធ្វើបានតាមរយៈ ឬរាយការណ៍ទៅបុគ្គលិករបស់ហុងហ្វុក សិស្ស ទីប្រឹក្សា ឬអ្នកស្ម័គ្រចិត្ត ដោយការសរសេរ ឬតាមការនិយាយផ្ទាល់មាត់។ នៅពេលទទួលបាននូវបញ្ហា/ការប្តឹង/ក្តីបារម្ភ ពីអ្នកខាងក្រៅ បុគ្គលិករបស់ហុងហ្វុក សិស្ស ទីប្រឹក្សា ឬអ្នកស្ម័គ្រចិត្តដែលទទួលបាននូវការប្តឹងនោះនឹងផ្តល់ដំណឹងដល់អ្នកមើលខុសត្រូវ មេក្រុម អ្នកគ្រប់គ្រង អ្នកគ្រប់គ្រងថ្នាក់លើ ឬអ្នកចាត់តាំង។

ដើម្បីធ្វើតាមតម្រូវការរបស់ភាគីទាំងអស់ ហុងហ្វុកនឹងខិតខំប្រឹងប្រែងដោយសមរម្យដើម្បីចាប់ផ្តើមអនុវត្តន៍តាមដានការប្តឹងក្នុងរយៈពេល48-72ម៉ោងបន្ទាប់ពីទទួលបានពាក្យបណ្តឹង ហើយធ្វើការស៊ើបអង្កេត និងឆ្លើយតបតាមដែលអាចធ្វើបានទៅនឹងក្តីបារម្ភ ការប្តឹងឬបញ្ហាទាំងអស់ក្នុងរយៈពេល10ថ្ងៃនៃពេលថ្ងៃធ្វើការ។ (អាចត្រូវការរបាយការណ៍បន្ថែមតាមក្រោយយោងទៅតាមការសើបអង្កេត និងសកម្មភាពដែលតម្រូវអោយ)។ ទោះបីជាយ៉ាងណាក៏ដោយ រាល់ការឆ្លើយតបទាំងអស់ ត្រូវតែធ្វើឡើងមិនអោយយូរជាងហុកសិប(60)ថ្ងៃឡើយ។ ស្រមទៅតាមច្បាប់ជាក់លាក់ដែលលើកឡើងខាងលើ មានរាយដូចខាងក្រោម៖

  • ការប្តឹងទាក់ទងទៅនឹងគុណភាពនៃសេវាកម្មសុខភាពសតិអារម្មណ៍ដែលបានផ្តល់អោយឬរៀបចំអោយឬការប្តឹងដែលទាក់ទងនឹងការចោទប្រកាន់ រំលោបបំពាននៃសិទ្ធិឯកជនរបស់ហុងហ្វុក។ ហុងហ្វុកនឹងត្រួតពិនិត្យមើលពាក្យបណ្តឹង ហើយឆ្លើយតបទៅនឹងអ្នកប្តឹងក្នុងរយៈពេលហុកសិប(60)ថ្ងៃបន្ទាប់ពីធ្វើការប្តឹង។
  • ការប្តឹងអំពីការសំរចចិត្តទាក់ទងទៅនឹងភាពមានសិទ្ធិទទួលបាននូវសេវាកម្មសុខភាពសតិអារម្មណ៍ ទាក់ទងនឹងការមិនទទួលបាននូវសេវាកម្មសុខភាពសតិអារម្មណ៍ ទាក់ទងនឹងចំនួននៃសេវាកម្មសុខភាពសតិអារម្មណ៍ ឬទៅនឹងការឈប់ផ្តល់នូវសេវាកម្មសុខភាពសតិអារម្មណ៍ទៅនរណាម្នាក់។ ហុងហ្វុកនឹងផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរទៅអ្នកនោះ ដែលធ្វើការការសំរេចចិត្តក្នុងរយៈពេលហុកសិប(60)ថ្ងៃ។ ប្រសិនបើបុគ្គលដែលត្រូវបានសំរេចចិត្តនោះជាអ្នកពិការសតិអារម្មណ៍ អ្នកតំណាងស្របច្បាប់ដែលធ្វើការសំរេចចិត្តជំនួសនឹង៖
    1. បញ្ជាក់ការសំរេចចិត្ត និងផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរអំពីការបញ្ជាក់នោះ។
    2. រំលាយចោលនូវការសំរេចចិត្ត ហើយផ្តល់ដំណឹងជាលាយលក្ខណ៍អក្សរអំពីការរំលាយចោលនោះ។
    3. រំលាយចោលនូវការសំរេចចិត្ត ហើយជំនួសនូវការសំរេចចិត្តថ្មី ហើយផ្តល់ជូននូវច្បាប់ចំលងនៃការសំរេចចិត្តថ្មីទៅអ្នកទទួលដែលលើកឡើងខាងលើ។

ចូលទៅរកគោលការណ៍និងនីតិវិធីទាំងអស់រួមទាំងគោលបំណង ផ្ទៃនិងឯកសារនៃគោលការណ៍នេះ អត្ថន័យនៃបណ្តឹងនិងការរិះគន់ ទំនាស់ គោលការណ៍និងដំណើរការណ៍នៃភាពត្រឹមត្រូវ ដំណើរការពិស្តារនៃការសើបអង្កេត រាយការណ៍ តាមដាន ប្តឹងតវ៉ា ផ្អាកពាក្យ​​    បណ្តឹងនិងបោះបង់ចោល និងតួនាទីនិងទំនួលខុសត្រូវ សូមទាក់ទងបុគ្គលិកសមាគមសតិអារម្មណ៍ បុគ្គលិកកម្មវិធី ឬអ្នកគ្រប់គ្រងករណី។